ការណែនាំស្តីពី ខ្ញុងស៊ីបំផ្លាញដូង និងវិធានការការពារ


ចាប់តាំងពីឆ្នាំ ២០០០ មកយើងសង្កេតឃើញមានការស៊ីបំផ្លាញរបស់ដង្កូវខ្ញុងដូងដែលមានសណ្ឋានដូចជាៈ ស៊ីបណ្តូលដូង ខ្លោចស្លឹកដូង រលួយស្លឹកដូង និងធ្វើអោយកំបុតកំពូលដូងជាដើម។ ខ្ញុងតែងតែស៊ីកំពូលស្លឹកដែលមិនទាន់រលាចេញ ដោយបង្ករអោយស្លឹកទាំងនោះក្លាយជាក្រៀមស្ងួត។
ករណីដែលមានការរាតត្បាតខ្លាំងបណ្តាលអោយទិន្នផលថយចុះ បន្ថយលទ្ធភាពក្នុងការចេញផ្លែ ផ្កា រួចងាប់តែម្តង។
វិធានការការពារ
  • មានវិធីច្រើនយ៉ាងក្នុងការការពារ និងដោះស្រាយបញ្ហាទាំងនោះដូចជាៈ
  • ការប្រើថ្នាំគីមី
  • វិធានការមេកានិច
  • វិធានការជីវសាស្រ្ត (ការប្រើប្រាស់ពពួកឱម៉ាល់អាសេកូដកំចាត់ខ្ញុងស៊ីដូង)
ឱម៉ាល់អាសេកូដមានប្រយោជន៍យ៉ាងដូចម្តេចចំពោះកសិករ?
  • សំលាប់ដង្កូវខ្ញុងស៊ីដូង
  • សំលាប់ដង្កូវខ្ញុងស៊ីប្រេងដូង
  • សំលាប់ដង្កូវខ្ញុងស៊ីស្លា
  • សំលាប់ដង្កូវខ្ញុងស៊ីស្លឹកចារ
  • សំលាប់ដង្កូវខ្ញុងស៊ីពពួកអំបូរ Cycas
វិធានការការពារផ្សេងៗ៖
  • ការបាញ់ ឫប្រើប្រាស់ថ្នាំពុល
  • ការចាប់ដោយដៃ
  • ការសំលាប់ដោយពពួកសត្វមានប្រយោជន៍ដូចជាៈ
  • អង្ក្រង បង្គួយ
  • សត្វកន្ទុយពីរ
  • បាក់តេរី និងសត្វល្អិតមួយចំនួនទៀតជួយកំចាត់ដង្កូវខ្ញុងស៊ីដួងផងដែរ។

No comments

Powered by Blogger.